ads
ads

យុវជនម្នាក់ជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យ..... បានស្គាល់គ្នាជាមួយ នាងក្រមុំម្នាក់តាមបណ្ដាញសង្គម Facebook ហើយបានទំនាក់ទំនងស្នេហាចិត្តនិងចិត្ត រហូតឈានដល់លួងលោមនាងឲ្យដើរលេងច្រៀងខារ៉ាអូខេជាមួយគ្នា។ ​​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖


លោក​អនុសេនីយ៍ឯក​ជា​ ស្លូញ ​អធិការ​នគរ​បាល​​​ស្រុក​ស្វាយ​ចេក បាន​ឱ្យ​​​ដឹង​ថា ជន​សង្ស័យ​​​ឈ្មោះ​ដាន់ ខ្នា ភេទប្រុស អាយុ១៧ នៅ​​ភូមិ​​ពង្រ ​ឃុំ​តាផូ ​ស្រុកស្វាយ​ចេក​​ ។ ជន​សង្ស័យ​មាន​​​ប្រពន្ធ​អាយុ​​១៦ឆ្នាំ​ ​និងមាន​ផ្ទៃ​ពោះ​​​​​៩ខែ ​ចំណែក​កុមារី​រង​គ្រោះ​​មាន​អាយុ​​១៤ឆ្នាំ​ ។​លោក​អធិកា​រ​បាន​​​បន្ត​ថា ​តាមចម្លើយ​​បំ​ភ្លឺ​​របស់​កុមារី​រង​គ្រោះ​​និយាយថា ​មុន​ពេល​កើត​ហេតុ​​​ជន​សង្ស័យ​​ជា​បង​ថ្លៃ​​បាន​ឌុប​​នាង​យក​លុយ​​​ទៅ​សង​ម្ដាយ​មីង ​​នៅ​ភូមិ​​ក្បាល​ខ្ទីង ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រ​​ព្រះ ។ ​ លុះ​ឌុប​​​ដល់​ចំណុច​​​ខាង​លើ​គេ​​​​បាន​ឌុប​​នាង​​ទៅ​រក​កន្លែង​​ស្ងាត់​ដែល​មាន​ព្រៃ​​ដំបូក​​បាំង​​ បន្ទាប់មក​​គេ​បានឈប់​ម៉ូតូ​​​ ចុះ​មក​ចាប់​​ស្មា​នាង​​ឱប​ថើប​​បំណង​ចង់​រំលោភ​​ តែ​ត្រូវ​នាង​​រើ​បំរះ​​​ រួច​រត់​​​ទៅ​រក​ផ្លូវ​លំ​សុំ​​ម៉ូតូ​គេ​ជិះ​​ទៅ​រក​​ផ្ទះ​ម្ដាយមីង​​ ។ បន្ទាប់​​មក​ម្ដាយ​មីង​​នាង​​បាន​រក​ម៉ូតូឌុប​​​នាងមក​​ផ្ទះ ហើយ​​និយាយ​ប្រាប់​ជីដូន​​​ក៏បាន​នាំ​គ្នា​​មក​​ប្ដឹង​​នគរបាល​​ប៉ុស្ដិ៍​​រដ្ឋ​បាល​​​តា​ផូ ។ ​លោក​អធិការ​​បាន​បន្ត​ថា​ បន្ទាប់​​ពី​មាន​​ការ​ប្ដឹង​​​បែប​នេះ​ក៏​​ធ្លាយ​រឿង​​មួយ​ទៀត​គឺ​​​ប្អូន​ថ្លៃ​ស្រី​​ម្នាក់​អាយុ​១១​ឆ្នាំ​ បាន​និយាយ​​រឿង​ដែល​​​​បង​ថ្លៃ​​របស់​នាង​ឈ្មោះខ្នា ​ចាប់​នាង​រំលោភ​​​បាន​សម្រេច​​​ចំនួន​​៣ដង ហើយ​​ពេល​រំលោភម្ដង​​​ៗ​តែង​តែ​គំ​រាម​​នាង​មិន​ឱ្យ​ប្រាប់​​គេ​ឯង​​ទេ បើ​ឮ​មាត់​​មួយ​ទៅ​មាត់​មួយ​​គេ​នឹង​សម្លាប់​ចោល​ ។​


ទាក់​ទិន​នឹង​​ករណី​នេះ​​ស្ត្រី​ជា​ប្រពន្ធ​​បាន​និយាយ​​​ថា នាងនឹង​​សុំធ្វើការ​លែង​លះ​ជាមួយ​ប្ដី​កំហូច​​​នេះ និងស្នើ​​សុំ​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ​​​​តាម​ផ្លូវ​ច្បាប់​​ចុះ ​នាង​ស៊ូទ្រាំ​​ក្នុងឆាក​​ជីវិត​ចិញ្ចឹម​កូន​​​​ដែល​ជិត​សម្រាល​​នេះ​​តែម្នាក់​ឯង​ ។​​លោកអធិការ​​បានបញ្ជាក់​​​ថា ​បន្ទាប់​​ពីគេ​ធ្វើ​សកម្ម​ភាព​​រួច ​​​​​លុយក៏​មិនយក​ទៅ​សង​ម្ដាយ​មីងក្មេកទេ ​​គេ​បានជិះ​​ម៉ូតូ​គេច​ខ្លួន​​មួយយប់ លុះ​ដល់​​​​​វេលា​​ព្រឹកថ្ងៃទី​២៨ កុម្ភៈ​ ទើប​កម្លាំង​​ស្រាវ​ជ្រាវ​​​ចាប់ខ្លួន​បាន ​​បច្ចុប្បន្ន​​សមត្ថកិច្ច​​​កំពុង​កសា​ង​​​​សំណុំ​រឿង​បញ្ជូន​​ទៅ​ស្នងការនគរបាល​​ខេត្ត​ចាត់​ការ​បន្ត ៕​


ស្រីយកប្រុសមកដេកក្នុងបន្ទប់ត្រូវសង្សារថតបាន

Labels:

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.