ads
ads

តាម​វិទ្យាសាស្ត្រ គេ​បែងចែក​ការ​ធាត់​ជា​៦​ប្រភេទ អាស្រ័យ​ទៅតាម​មូលហេតុ​ផ្សេងៗ​ពីគ្នា​។​
១- ការ​ធាត់​ដោយ​ចំណីអាហារ​
​ ការ​ធាត់​របៀបនេះ​មាន​ច្រើនជាងគេ ហើយ​វា​កើតឡើង​ដោយសារតែ​គេ​ញ៉ាំ​ស្ករ​និង​ជាតិ​ខ្លាញ់​មិន​ល្អ​ច្រើន​ពេក​។

ដើម្បី​ឱ្យ​ស្រក​ទម្ងន់​ចុះ​ស្គម​មកវិញ គេ​ត្រូវ​ប្តូរ​ទម្លាប់​ហូបចុក ដោយ​ឈប់​ញ៉ាំ​ស្ករ​ទាំងស្រុង រួច​ហាត់ប្រាណ​ផង​។​

២- ការ​ធាត់​ដោយ​មក​ដំណើរការ​ខុស​ប្រក្រតី​របស់​ក្រពះ​
​ក្រពះ​នឹង​មាន​ដំណើរការ​ខុស​ប្រក្រតី​កាលណា​គេ​មាន​ស្ត្រេ​ស ការ​ថប់​អារម្មណ៍ ឬ​ការ​ធ្លាក់​ទឹកចិត្ត ដែល​ជាហេតុ​ធ្វើឱ្យ​ឡើង​ធាត់​បានដែរ​។ ណាមួយ​ទៀត អ្នក​ដែល​មាន​ជំងឺ​ទាំងអស់នេះ​ក៏​ច្រើន​តែ​ញ៉ាំ​ស្ករ​ច្រើន ទៀត​ផង​ដែរ​។​

គេ​ត្រូវ​ធ្វើការ​ព្យាបាល​ស្ត្រេ​ស ការ​ថប់​អារម្មណ៍ ឬ​ការ​ធ្លាក់​ទឹកចិត្ត​ទាំងអស់​នេះ​ជា​មុន​សិន ជាពិសេស​ដោយ​ការ​ហាត់ប្រាណ​។​

៣- ការ​ធាត់​ដោយ​មក​ពី​ជាតិ​ស្អិត​នៃ​ម្សៅ ហៅថា​gluten

​ការ​ធាត់​បែប​នេះ​ច្រើន​កើតមាន​លើ​ស្ត្រី​ដែល​ជិត​អស់​រដូវ និង​ស្ត្រី​ដែល​រង​វិបាក​យ៉ូយ៉ូ​(Effet yoyo) គឺ​ការ​ដែល​ខំអត់​អាហារ​ឱ្យ​ស្រក​ទម្ងន់​រួចហើយ បែរ​ជា​ញ៉ាំ​ច្រើន​ឱ្យ​ធាត់​ឡើងវិញ​។​

វិធី​ព្យាបាល​គឺ​កុំ​អង្គុយ​យូរពេក ឈប់​ជក់បារី ឈប់​ផឹកស្រា រួច​ហាត់​លើក​ទម្ងន់​។​

៤- ការ​ធាត់​ដោយ​មក​ពី​មេតាបូលីស​
​គឺជា​ការ​ធាត់​ដោយ​មាន​ខ្លាញ់​កក​ច្រើន​នៅក្នុង​ពោះ​។ ការ​ធាត់​បែប​នេះ​ច្រើន​កើតមាន​លើ​អ្នក​ដែល​ផឹកស្រា​ច្រើន អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ឬ​អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការដកដង្ហើម​។​

ដើម្បី​ស្រក​ទម្ងន់​ចុះ​មក​វិញ គេ​ត្រូវ​ឈប់​ផឹកស្រា ព្យាបាល​ជំងឺផ្លូវចិត្ត ឬ​ជំងឺ​ផ្លូវដង្ហើម​ឱ្យ​ជា​សិន​។​

៥- ការ​ធាត់​ដោយ​មក​ពី​ចរន្ត​ឈាមវ៉ែន​
​ការ​ធាត់​នេះ​គឺជា​ជំងឺ​សួ​ពូជ​មួយ តែ​ក៏​អាច​កើតមាន​ក្នុងពេល​មាន​គភ៌​ផងដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ភ្លៅ​ធំៗ​។​

ដើម្បី​ព្យាបាល​គេ​ត្រូវ​ធ្វើការ​ហាត់ប្រាណ​ដោយ​រត់ ឬ​ឡើង​ចុះ​ជណ្តើរ​។​

៦- ការ​ធាត់​ដោយ​មក​ពី​មិន​ធ្វើ​សកម្មភាព​
​ការ​ធាត់​បែប​នេះ​ប៉ះពាល់​ខ្លាំង​ត្រង់​កន្លែង​នៃ​រាងកាយ​ដែល​ត្រូវ​ធ្វើ​សកម្មភាព ក៏ប៉ុន្តែ​មិន​បាន​ធ្វើ​ទេ​។​

ដើម្បី​ចុះ​ស្គម​មកវិញ គេ​ត្រូវធ្វើ​សកម្មភាព​ឡើង​។ ហើយ​ត្រូវ​ប្រយ័ត្ន មិន​មែន​ដោយ​អត់​អាហារ​នោះទេ​៕






​ការ​ធា​ត់​៦​បែប និង​របៀប​បញ្ចុះទម្ងន់​មកវិញ​

Labels:

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.