ads
ads

យុវជនម្នាក់ជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យ..... បានស្គាល់គ្នាជាមួយ នាងក្រមុំម្នាក់តាមបណ្ដាញសង្គម Facebook ហើយបានទំនាក់ទំនងស្នេហាចិត្តនិងចិត្ត រហូតឈានដល់លួងលោមនាងឲ្យដើរលេងច្រៀងខារ៉ាអូខេជាមួយគ្នា។



បន្ទាប់ពីនាងទុកចិត្ត ព្រមដើរលេងជាមួយហើយ ជននោះបាន លួចដាក់ថ្នាំសំណ្ដំនៅក្នុងភេសជ្ជៈ ឲ្យនាងផឹករហូតសន្លប់លែងដឹងខ្លួន រួចបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចតាមបំណង ។ មិនតែប៉ុណ្ណោះ ជននេះបានថត Video ក្នុងពេលកំពុ រំលោភនាងទុកថែមទៀតផង ចំណែកនាងរងគ្រោះក្រោយពេលដឹងខ្លួនឡើងវិញមិនបា នៅស្ងៀមឡើយ បានប្ដឹងប៉ូលិសក្រសួងមហាផ្ទៃឲ្យជួយចាត់ការទៅលើជននោះ តាមផ្លូវច្បាប់ ប៉ុន្តែប៉ូលិសមិនទាន់បាន ចាប់ខ្លួនផង ជននោះក៏បានធ្វើដំណើរទៅកាន់ផ្ទះនារីរងគ្រោះ ហើយបានបង្ខំរួមរ័ក្សជាមួយនាងម្ដងទៀត ប៉ុន្តែនាងមិនព្រម ។



ពេលនាងបដិសេធ ជននោះបាន គំរាមបង្ហោះ វីដេអូសកម្មភាព ដែលខ្លួនរំលោភនាងនោះ នៅក្នុងបណ្ដាញសង្គម Facebook ឲ្យនាងខ្មាសគេ ពេញពិភពលោក តែត្រូវបាននាងប្ដឹងប៉ូលិស ប៉ុស្ដិ៍ចោមចៅសហការជាមួយប៉ូលិស ក្រសួងមហាផ្ទៃ ចុះចាប់ខ្លួនតែម្ដង។ ទាក់ទិននឹង ហេតុការណ៍នោះ ប៉ូលិសមិនបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ នាំនារីរងគ្រោះ ទៅធ្វើសកម្មភាពដាក់ថ្នាំសណ្ដំ រំលោភនៅពេលណា និងនៅកន្លែងណាឡើយ គ្រាន់តែបង្ហើបថា ធ្វើសកម្មភាពកាលពីពេលថ្មីៗនេះ នៅក្នុងខារ៉ាអូខេមួយកន្លែង ស្ថិតនៅក្នុងរាជធានីភ្នំពេញ។


យុវជនម្នាក់ជានិស្សិតឆ្នាំទី៣. 3rd year student

Labels:
Newer Post
This is the last post.

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.