ads
ads

ការមាន​ផ្ទៃពោះ​ជាដំណើរ​នៃការ​យកចិត្ត​ទុកដាក់​បំផុត ​ហើយអ្វី​ដែលប៉ះ​ពាល់ដល់​សរីរាង្គ​បន្តពូជ​អាច​បណ្តាល​ឱ្យពិបាក​ក្នុងការ​សន្មត់ ​និងការ​មិនអាច​មាន​កូនបាន។

តើវាពិតជាអាចទៅរួចរទេ ដែលស្ត្រីចង់បានកូនភ្លោះពីរដោយមិនចាំបាច់​ប្រើវិធី​សិប្បនិម្មិត​ណាមួយ? ​អ្នកជំនាញ​ជាច្រើន​បាន​ប្រាកដ​ប្រជាពី​វិធីមួយ​ចំនួន​អាចឱ្យ​មានកូន​ ភ្លោះស្រី​ទាំងពីរ​បានដោយ​មិនពាក់​ព័ន្ធនឹង​កត្តា​សែន​ណាមួយ។ មានវិធី ២ ទាក់ទងនឹងការយកកូនភ្លោះ (ស្រីពីរ)។ វិធីទី ១ ធ្វើឱ្យមានកូនភ្លោះពីរ ​និងវិធីទី ​២ ធ្វើឲ្យ​មានកូន​ភ្លោះស្រី​ទាំងពីរ។ ​ប៉ុន្តែវិធី​ទាំងនេះ​អាចនឹង​ត្រូវមើល​ថែតាម​ជំហ៊ាន​នីមួយៗ​ឱ្យបានល្អ។


កត្តាសែន
ប្រសិនបើតាមសែនរបស់ស្ត្រីម្នាក់​បានរៀប​ចំទុក​ជាមុន ដោយសារ​កត្តា​តំណរពូជ, ​ការចង់​បានកូន​ភ្លោះកាន់​តែមាន​ភាព​ងាយ​ស្រួល។ ​នេះជា​ពេល​ដែលស្ត្រី​អាចមាន​កូនភ្លោះ​ច្រើននៅ​ក្នុងគ្រួសារ​របស់នាង។ ​ក្នុងករណី​ខ្លះ ​ការមាន​ផ្ទៃជា​កូនភ្លោះ​អាចមាន​ភាគរយ​ខ្ពស់ពី​ធម្មជាតិ។ ​អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ​អនុវត្ត​តាម​ជំហ៊ាន​នីមួយៗ​ដូចបាន​លើក​ឡើង​ខាងក្រោម ​ដូច្នេះ​អ្នកអាច​ទទួលបាន​ឱកាស​ច្រើននឹង​មានផ្ទៃ​ជាកូន​ភ្លោះស្រី។

ដំឡូងជ្វា
អ្នកជំនាញជាច្រើនបានណែនាំឱ្យ​ស្ត្រីទទួលទាន​ដំឡូងជ្វា ដើម្បីមាន​កូនភ្លោះ។ ​ដំឡូងជ្វា​ត្រូវបាន​គេស្រាវជ្រាវ​ឱ្យឃើញថា ​អាចជួយ​បង្កើនឱ្យស្ត្រីឆាប់​មានផ្ទៃពោះ ​និងពង្រឹង​ដំណើរ​ការរបស់​អូវុល​ផងដែរ, ​ដូច្នេះ​វាជួយ​បង្កើន​ឱកាស​នៃការ​មាន​កូនភ្លោះ។ ចាប់ផ្តើមទទួលទានដំឡូងជ្វាយ៉ាង​ហោចណាស់​ឱ្យបាន ៣ ខែមុនពេល​អ្នកគម្រោង​ចង់មាន​ផ្ទៃពោះ។ ​ពេលនោះ ​វដ្តរបស់​អូវុល​នឹងល្អ​ប្រសើរ​បំផុត ​ហើយ​រាងកាយ​នឹងត្រៀម​ខ្លួន​សម្រាប់​ការមាន​ផ្ទៃពោះ​បាន​សម្រេច។​ បន្តទទួលទានដំឡូងជ្វាឱ្យបានច្រើន​តាមដែល​អ្នកអាច​ធ្វើបាន ​រហូត​ដល់​មាន​ផ្ទៃពោះ។ ​ព្រោះជា​ការផ្សង​សំណាង,​ កុំមាន​ការរំពឹង​ទុកខ្លាំង​ពេក ​លទ្ធផល​ក៏អាច​ធ្វើឱ្យខកចិត្ត​ផងដែរ។


កត្តាទម្ងន់ និងអាយុ
ស្ត្រីដែលធាត់ខ្លាំង​នឹងមាន​ការផលិត​អ័រម៉ូន​ខ្លាំង​នៅក្នុងខ្លួន ដែល​ជារឿង​ល្អទ្វេដង ​ប្រសិន​បើអ្នក​ចង់បាន​កូនភ្លោះ។ ​ប៉ុន្តែការ​ធាត់ខ្លាំង​ក្នុងពេល​ចង់មាន​ផ្ទៃពោះ​ក៏មានគុណ​វិបត្តិផងដែរ។

ស្ត្រីមានអាយុច្រើន
ស្ត្រីអាយុលើ ៣០ឆ្នាំអាចមានឱកាស​ច្រើននឹង​មានកូនភ្លោះ។ អាយុក៏​ដើរតួនាទី​សំខាន់​នៅក្នុង​ការមាន​កូនភ្លោះ​ផងដែរ។ ​ស្ត្រីចាស់​មានឱកាស​ល្អប្រសើរ​នឹងមាន​កូនភ្លោះ។ នេះជា​ហេតុ​ដែលស្ត្រី​អាយុលើ ​៤០ឆ្នាំ​អាចមាន​ឱកាស​ច្រើនបំផុត​នឹងមាន​កូនភ្លោះ។

លក្ខណៈរបស់ទឹកកាម និងអូវុល
ក្នុងគម្រោងចង់មានកូនភ្លោះជាស្រី អ្វីដែល​សំខាន់​ត្រូវពិនិត្យ​មើល​លក្ខណៈរបស់​ទឹកកាម​ស្ត្រី។ ​ទឹកកាម​ស្ត្រីមាន​ទម្ងន់ធ្ងន់, ​អាចរស់​បានយូរ​ជាងទឹក​កាមបុរស ​និងមាន​ចលនា​ហែល​ផ្លាស់ទី​យឺតជាង​ទឹកកាម​បុរស។ ក្នុងពេលដែលទឹកកាមបុរសអាច​ហែល​បានលឿន និងអាច​រស់បាន​រយៈពេល ២៤ ម៉ោង, ​ទឹកកាម​ស្ត្រីអាច​រស់បាន ​៧២​ ម៉ោង។ ​ដូច្នេះ​គម្រោង​ការរួមភេទ​ជាមួយគ្នា​ត្រូវមាន​រយៈពេល ​២-៣ ថ្ងៃ​មុនពេល​បញ្ចេញ​អូវុល។ ​ចំណុចនេះ​នឹងធ្វើឱ្យ​ទឹកកាម​ស្ត្រីរង់ចាំ​ឱ្យស៊ុតទុំ ​ហើយ​បង្ក​កំណើត។ ​ក្នុងពេល​ដែលទឹក​កាមបុរស​ទាំងអស់​បាន​ងាប់អស់ ​នោះអ្នក​នឹងទទួល​​បានកូន​ភ្លោះស្រី។

បរិស្ថានជាតិជូរប្រៃ
ទឹកកាមស្ត្រីត្រូវបានគេទទួលស្គាល់ថា អាចរស់​បានរយៈពេល​យូរនៅ​ក្នុងបរិស្ថាន​​​ជូរប្រៃ។​ ដូច្នេះ​អាហារ​ជាតិជូរ​​​​​​​​​​ប្រៃ​សំខាន់​បំផុត​ចំពោះអូវុល, ​វានឹងជួយ​ឲ្យរាង​កាយមាន​ជាតិជូរប្រៃ ​និងសម្លាប់​ទឹកកាម​បុរស ​ដើម្បីបង្ក​កំណើត​បានជា​កូនភ្លោះស្រី៕



Approaches fraternal twins

Labels: ,

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.