សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ហេតុការណ៏ដែលយុវជនឡើងកនោះហែកដំបូលផ្ទះចាប់នាងចេញមកក្រៅប៉ុនប៉ងរំលោភតែមិនបានសម្រេចបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧មិថុនា២០១៥ដោយយប់នោះក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំបានដេកនៅក្នុងផ្ទះជាមួយប្អូនៗនាងចំនួន៣នាក់ទៀតចំណែកឪពុកម្តាយដេកនៅផ្ទះមួយផ្សេងទៀតខាងមុខផ្ទះនាងដេកនោះ។
ក្នុងវេលាអធ្រាត្រពេលក្មេងស្រីរងគ្រោះកំពុងដេកលក់ក៏មានបុរសម្នាក់បានមកខ្ទប់ មាត់នាងហើយចាប់បីចេញពីផ្ទះយកទៅចងផ្អោបនិងដើមចេកក្រោយផ្ទះចម្ងាយប្រមាណ៦ ម៉ែត្របម្រុងនិងរំលោភសេពសន្ធវៈនាងទៅហើយយល់សភាពមិនស្រួលនាងក៏ស្រែកខ្លាំងៗឲ្យឪពុកម្តាយជួយដោយឮកូនស្រីស្រែកដូច្នេះពួកគាត់បានស្ទុះទៅកាន់កន្លែងដែលឮសម្លេង កូនស្រីស្រែកឲ្យជួយនោះ។ឃើញសភាពបែបមិនស្រួលជនល្មើសក៏បានគេចខ្លួនបាត់ភ្លាមដែរតែដោយក្មេងស្រីរងគ្រោះស្គាល់មុខមាត់បុរសនោះច្បាស់ថាគឺឈ្មោះហូ ហ៊ាតអាយុ២៧ឆ្នាំ ជា កម្មករជៀរជ័រកៅស៊ូមានផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រពីផ្ទះនាងទើបឪពុកម្តាយនាងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។
សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យហូ ហ៊ាតបានឆ្លើយសារភាពថា៖រូបគេពិតជាបាន ចាប់នាងចេញពីផ្ទះមែនដោយពេលនោះគេឡើងតាមដំបូលផ្ទះហែកដំបូលប្រក់ស្បូវរួចចូលទៅក្នុងផ្ទះហើយចាប់បីនាងចេញក្រៅយកទៅចងជាប់និងដើមចេកដោយប្រើខ្សែនីឡុងប្រុង នឹងរំលោភនាងទៅហើយក៏ត្រូវដឹងដល់ឪពុកម្តាយនាងមកទាន់គេក៏រត់គេចខ្លួនពីកន្លែងកើត ហេតុនោះទៅ៕

Post a Comment