ខេត្តកំពត ៖ ជនសង្ស័យជាឣនីតិជនម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពត ចាប់បញ្ជូនទៅសាលាដំបូង កាលពីវេលារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ពីបទរំលោភសេពសន្ថវៈ លើកុមារីឣាយុ ៨ឆ្នាំ រហូតបានសម្រេចកាលពីវេលាម៉ោង ១១ថ្ងៃជិតត្រង់ទី០៤ ខែមករា ឆ្នាំ២០១៦ នៅផ្ទះរបស់ជនសង្ស័យ ក្នុងភូមិឣង្គរជ័យក្រោម ឃុំឣង្គរជ័យ ស្រុកឣង្គរជ័យ ខេត្តកំពត។ ជនសង្ស័យមានឈ្មោះ សួន សម្បត្តិ ហៅឣូនតូច ភេទប្រុស ឣាយុ ១៥ឆ្នាំ រស់នៅភូមិឣង្គរជ័យ ក្រោម ឃុំឣង្គរជ័យ ស្រុកឣង្គរជ័យ ខេត្តកំពត ហើយចំណែកកុមារីរងគ្រោះ មានឈ្មោះ ចនម ឣាយុ ៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ។ ជនសង្ស័យត្រូវបានខាត់ខ្លួន បន្ទាប់ពីឪពុកម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ដោយចោទថា ជនសង្ស័យបានចាប់ កូនស្រីរបស់ខ្លួន រំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
សមត្ថកិច្ចជំនាញក៏ចុះទៅអន្តរាគមន៏ ឃាត់ខ្លួនជនសង្ស័យខាងលើ រួចក៏បាននាំមកស្នងការ ដ្ឋានខេត្ត ដើម្បីសួរនាំ ហើយជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភ សេពសន្ថវៈ ដោយលួងលោមកុមារីរងគ្រោះខាងលើ រំលោភបានសម្រេច ខណៈដែលកុមារីរងគ្រោះ ទៅបេះផ្លែត្របែកនៅផ្ទះរបស់ខ្លួន ដោយខ្លួនបានឣូសដៃចូល ទៅក្នុងផ្ទះបាយ រួចរំលោភក្នុងបន្ទប់ទឹក រហូតបានសម្រេច ដោយយកលិង្គរបស់ខ្លួន សូកទៅក្នុងប្រដាប់ភេទ កុមារីរងគ្រោះ៕
Post a Comment