ការធាត់៦បែប និងរបៀបបញ្ចុះទម្ងន់មកវិញ
តាមវិទ្យាសាស្ត្រ គេបែងចែកការធាត់ជា៦ប្រភេទ អាស្រ័យទៅតាមមូលហេតុផ្សេងៗពីគ្នា។
១- ការធាត់ដោយចំណីអាហារ
ការធាត់របៀបនេះមានច្រើនជាងគេ ហើយវាកើតឡើងដោយសារតែគេញ៉ាំស្ករនិងជាតិខ្លាញ់មិនល្អច្រើនពេក។
ដើម្បីឱ្យស្រកទម្ងន់ចុះស្គមមកវិញ គេត្រូវប្តូរទម្លាប់ហូបចុក ដោយឈប់ញ៉ាំស្ករទាំងស្រុង រួចហាត់ប្រាណផង។
២- ការធាត់ដោយមកដំណើរការខុសប្រក្រតីរបស់ក្រពះ
ក្រពះនឹងមានដំណើរការខុសប្រក្រតីកាលណាគេមានស្ត្រេស ការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្ត ដែលជាហេតុធ្វើឱ្យឡើងធាត់បានដែរ។ ណាមួយទៀត អ្នកដែលមានជំងឺទាំងអស់នេះក៏ច្រើនតែញ៉ាំស្ករច្រើន ទៀតផងដែរ។
គេត្រូវធ្វើការព្យាបាលស្ត្រេស ការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្តទាំងអស់នេះជាមុនសិន ជាពិសេសដោយការហាត់ប្រាណ។
៣- ការធាត់ដោយមកពីជាតិស្អិតនៃម្សៅ ហៅថាgluten
ការធាត់បែបនេះច្រើនកើតមានលើស្ត្រីដែលជិតអស់រដូវ និងស្ត្រីដែលរងវិបាកយ៉ូយ៉ូ(Effet yoyo) គឺការដែលខំអត់អាហារឱ្យស្រកទម្ងន់រួចហើយ បែរជាញ៉ាំច្រើនឱ្យធាត់ឡើងវិញ។
វិធីព្យាបាលគឺកុំអង្គុយយូរពេក ឈប់ជក់បារី ឈប់ផឹកស្រា រួចហាត់លើកទម្ងន់។
៤- ការធាត់ដោយមកពីមេតាបូលីស
គឺជាការធាត់ដោយមានខ្លាញ់កកច្រើននៅក្នុងពោះ។ ការធាត់បែបនេះច្រើនកើតមានលើអ្នកដែលផឹកស្រាច្រើន អ្នកដែលមានបញ្ហាផ្លូវចិត្ត ឬអ្នកដែលមានបញ្ហាក្នុងការដកដង្ហើម។
ដើម្បីស្រកទម្ងន់ចុះមកវិញ គេត្រូវឈប់ផឹកស្រា ព្យាបាលជំងឺផ្លូវចិត្ត ឬជំងឺផ្លូវដង្ហើមឱ្យជាសិន។
៥- ការធាត់ដោយមកពីចរន្តឈាមវ៉ែន
ការធាត់នេះគឺជាជំងឺសួពូជមួយ តែក៏អាចកើតមានក្នុងពេលមានគភ៌ផងដែរ ជាពិសេសចំពោះអ្នកដែលមានភ្លៅធំៗ។
ដើម្បីព្យាបាលគេត្រូវធ្វើការហាត់ប្រាណដោយរត់ ឬឡើងចុះជណ្តើរ។
៦- ការធាត់ដោយមកពីមិនធ្វើសកម្មភាព
ការធាត់បែបនេះប៉ះពាល់ខ្លាំងត្រង់កន្លែងនៃរាងកាយដែលត្រូវធ្វើសកម្មភាព ក៏ប៉ុន្តែមិនបានធ្វើទេ។
ដើម្បីចុះស្គមមកវិញ គេត្រូវធ្វើសកម្មភាពឡើង។ ហើយត្រូវប្រយ័ត្ន មិនមែនដោយអត់អាហារនោះទេ៕